CMAC​ នឹងកម្ទេចគ្រាប់បែកមួយគ្រាប់ ប្រភេទ MK82​ នៅខេត្តកំពង់ស្ពឺ​ ដែលមានទម្ងន់ជាង​ ២០០គីឡូក្រាម​ ដោយសារមិនអាចដោះបន្សាបបាន - SPTV News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, February 21, 2025

CMAC​ នឹងកម្ទេចគ្រាប់បែកមួយគ្រាប់ ប្រភេទ MK82​ នៅខេត្តកំពង់ស្ពឺ​ ដែលមានទម្ងន់ជាង​ ២០០គីឡូក្រាម​ ដោយសារមិនអាចដោះបន្សាបបាន

(កំពង់ស្ពឺ) ៖​ គ្រាប់បែកប្រភេទ MK82​ ដែលយន្តហោះបានទម្លាក់កាលពីអំឡុងសម័យលន់ណុល ត្រូវបានគេប្រទះឃើញកប់ជ្រៅក្នុងដីរហូតដល់ទៅ​ ៥ម៉ែត្រ នៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ នៅពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។

យោងតាមមន្ត្រីជំនាញ CMAC​ បានបញ្ជាក់ថា វាជាប្រភេទគ្រាប់បែកដែលទម្លាក់ចេញពីយន្តហោះ​ ដើម្បីសម្លាប់មនុស្ស ។​ គ្រាប់នេះប្រភេទ MK82 មានទម្ងន់ប្រមាណ​ ២៣០គីឡូក្រាម​ មាន​រាងទ្រវែង​ ស្រដៀងទៅនឹងគ្រាប់​ B52 ដែលទម្លាក់ពីលើយន្ដហោះនាសម័យសង្រ្គាម​ ស​ហរដ្ឋអាមេរិក​ជាមួយវៀតណាមខាងជើង​នៅទីក្រុងភា​គខាងត្បូងប្រទេសវៀតណាម បច្ចុប្ប​ន្ន (សាយហ្គន)​ ។

មន្ត្រីជំនាញ បានបន្ថែមថា​ ក្នុងកំឡុងសង្រ្គាមរវាងខ្មែរ​ និងខ្មែរ ដែលភាគីម្ខាងបានការគាំទ្រ​ពី​សម្ព័ន្ធ​មិត្ត​ អាមេរិក​កាំង​ ខ្មែរលន់ណុ​ល​ ត្រូវ​បានសម្ព័ន្ធ​មិត្ត​ដឹកគ្រាប់យកមកទម្លាក់ ដើម្បីសម្លាប់ខ្មែរដោយសារតែសង្រ្គាមផ្ទៃក្នុង​ ។​

តាមល​ក្ខណៈបច្ចេកទេស​គ្រាប់បែក​ប្រភេទ ​MK82 អ្នក​បច្ចេកទេស ​ថា​ គ្រាប់នេះ គឺនៅមានប្រសិទ្ធិភាពនៅឡើយ ទោះបីជាវាបានកប់ក្នុងដីរាប់ឆ្នាំមកហើយក្តី គ្រាប់នេះមិនអាចដោះបន្សាប​ និងដឹកជញ្ជូនបានទេ​ ដោយស្ថាន​ភាពគ្រាប់បែកពេលនេះមានហានិភ័យខ្ព​ស់​ ត្រូវកាត់បន្សាបដោយ​ម៉ាស៊ីនស្វ័យប្រវត្តិ ហើយត្រូវធ្វើការកម្ទេចនៅហ្នឹងកន្លែងតែម្តង ។

តែទន្ទឹមនឹងធ្វើការកម្ទេចចោល អាជ្ញាធរត្រូវតែប្រកាស​ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ ឱ្យចាកចេញបណ្តោះអាសន្នជាមុនសិន​ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន​ និងហានិភ័យផ្សេងៗ ដោយរង់ចាំក្រុមការងារបញ្ចប់ប្រតិបត្តិការនេះ ៕















No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages